សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

អតីត​កូនលោក​ម្ចាស់

អស់ស្តុក
28 000 រៀល
ពិពណ៌នាពីសៀវភៅ

អតីតកូនលោកម្ចាស់៖

ដំណើររឿងដ៏វែងអន្លាយមួយ បានតំណាលចេញពីភូមិ ព្រៃប្រសប់ ខេត្តបាត់ដំបង។ ឆ្នាំ ១៩៣០ រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស កាលនោះ មានគ្រួសារចំណូលថ្មីមួយ ដែលមានទ្រព្យស្ដុកស្ដម្ភលើសអ្នកភូមិ។ ពាក្យចចាមរាមបាននិយាយថា មេគ្រួសារនេះ ធ្លាប់ជាមេបះបោរ បង្កើតចលនាតស៊ូប្រឆាំងនឹងពួកបារាំងសេស [...] (សាវតាលម្អិត នឹងត្រូវបកស្រាយនៅក្នុងរឿង រាជទាយាទ ខែមិថុនា ២០២០)។ គ្រប់គ្នាក្នុងភូមិ បានហៅមេគ្រួសារនោះថា “លោកម្ចាស់ ទេព សុតន់”។

 

ទេព សុតន់ ត្រូវបានអភិសេកជាមួយនារីខ្សែរាជវង្សសៀម ជាព្រះរាជទេពីរបស់ អង្គម្ចាស់ សុវិ ប្រៈផៃ ជាមួយអ្នកម្នាង សាង៉ាម ឡាំ មានព្រះនាមជាភាសាថៃថា សុវិ ប្រៈផៃឡាំកែវ ក្រោយមក ប្ដូរជាភាសាខ្មែរថា វង្ស វរភក្រ្ត។ ព្រះនាង លួចប្រតិព័ទ្ធជាមួយមេទ័ព តន់ កាលព្រះនាងយាងទស្សនកិច្ចមក ចតុមុខ ក្រុងភ្នំពេញ ឆ្នាំ ១៩២៦ [...]

 

ក្រោយអភិសេករួចរាល់ ព្រះនាង វរភក្រ្ត បានមករស់នៅជាជីវិតសាមញ្ញជន នៅលើទឹកដីព្រៃប្រសប់ ជាមួយស្វាមី។ រំលងទៅអស់មួយឆ្នាំហើយ មួយឆ្នាំទៀត វរភក្រ្ត នៅតែមិនទាន់ប្រសូតបុត្រ ធ្វើជាចំណងដៃដល់ស្វាមីនៅឡើយ។ ការខកចិត្តនេះ បានធ្វើឲ្យលោកម្ចាស់ ទេព សុតន់ មានភក្រ្តាស្រពាប់ស្រពោនមិនសូវលុះថ្ងៃ។

 

ថ្ងៃមួយ រាជបញ្ជារអញ្ជើញអតីតលោកមេទ័ព ឲ្យធ្វើដំណើរទៅកាន់ក្រុងភ្នំពេញ ដើម្បីចូលរួមពិធីជប់លៀង រាំរែកនៅពេលល្ងាច និងអមដំណើរព្រះអង្គយាងទៅភាគឦសាន[...]

 

ឆ្នាំនោះ សោនាដកម្មដ៏ខ្លោចផ្សារ បានកើតឡើងលើគ្រួសារលោកម្ចាស់។ វង្សត្រកូលដែលធ្លាប់តែសុខស្ងប់ និងមានតែស្នាមញញឹម ប្រែក្លាយជារឿងរ៉ាវនិរាសព្រាត់ប្រាស់ ត្រឹមតែមួយប៉ប្រិចភ្នែក។ ព្រឹត្តិកាណ៍នៃការស្លាប់របស់គ្រួសារលោកម្ចាស់ ទេព សុតន់ បានបន្សល់ទៅត្រឹមតែការដឹងឮ ប៉ុន្តែមិនធ្លាប់មានអ្នកណាលើកយកមកនិយាយអ្វីសោះ។

 

រហូតទាល់តែ ឆ្នាំ ២០១៩ នេះ រឿងអតីតកាលទាំងប៉ុន្មាន ក៏បានសើរើសាជាថ្មី ក្រោយវត្តមានរបស់អ្នកកំលោះម្នាក់ ដែលធ្លាប់មានអតីតកាលដ៏ខ្មៅងងឹតមួយ។ តើឯងមានអ្វីពាក់ព័ន្ធនឹងគ្រួសារមួយនេះ?

អ្នកផ្គត់ផ្គង់
  • Thy#Seavphov
ប្រភេទ
  • ប្រលោមលោក
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ធឿន វុទ្ធី

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.