សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

សំណាញ់​ជីវិត

អស់ស្តុក
28 000 រៀល
ពិពណ៌នាពីសៀវភៅ

ដរាបណាដង្ហើមយើងនៅតែដក បេះដូងយើងនៅតែដើរ ដាច់ខាតមិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ខ្លួនឯង និងមិនត្រូវបិទឱកាសខ្លួនឯងឡើយ។ ទាំងនេះជាកម្លាំងលើកទឹកចិត្ត ដែលមានបង្កប់នៅក្នុងខ្សែរឿងប្រលោមលោកបែបមនោសញ្ចេតនា «សំណាញ់ជីវិត» របស់ អ្នកស្រី អ៊ុច ថាវី 

 

អ្នកនិពន្ធយើងបានបង្ហាញពីបញ្ហាជីវិតចាក់ស្រេះ ហ៊ុមព័ទ្ធទៅដោយបញ្ហាកិត្តិយស ស្នេហាគំនុំគុំគួន ទ្រព្យសម្បត្តិ ការលោភលន់ ដូចជាសំណាញ់ក្រសោបរាងកាយ មិនឲ្យរើទៅណារួចប៉ុន្តែប្រលោមលោកជាង​២០០ទំព័រនេះ បានបង្ហាញពីច្រកចេញយ៉ាងវិជ្ជមានចំពោះដំណោះស្រាយបញ្ហាជីវិត។

 

មតិអំពីស្នាដៃសៀវភៅ

«រឿងសំណាញ់ជីវិតបានបង្ហាញថាចំណុចពិសេសនៃជីវិត ​​គឺជា​​បញ្ហា បើគ្មាន​បញ្ហាមិនហៅថាជីវិតទេ។ តម្លៃល្អរបស់ជីវិតនឹងទទួលបាននៅពេលយើងចេះដោះស្រាយបញ្ហា។ បញ្ហាជាច្រើនប្រៀបបានទៅនឹងសំណាញ់មនុស្សឆ្លាតប្រើបញ្ញា សេចក្តីល្អ ភាព​អំណត់ ​ស្មោះត្រង់ ក្ដីស្រឡាញ់រួមទាំងទំនុកចិត្តដើម្បីស្រាយសំណាញ់នោះ ឲ្យរលាក្លាយជា​ខ្សែ​ត្រង់វិញ។ ពេលខ្លះផ្លូវវាងជាផ្លូវដែលអាចឲ្យយើងឆ្លៀតឱកាសដើរបានលឿនជាងផ្លូវ​កាត់។» - កញ្ញា កូន ផ្កាឈូក

អ្នកផ្គត់ផ្គង់
  • អ៊ុច ថាវី
ប្រភេទ
  • ប្រលោមលោក
ភាសា
  • ខ្មែរ
ការនិពន្ធ
  • អ៊ុច ថាវី

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.