សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

សហ​រដ្ឋ អាម៉េរិក​ក្នុង​រដ្ឋ​បា​ល ដូ​ណា​ល់​ត្រា

អស់ស្តុក
18 000 រៀល
ពិពណ៌នាពីសៀវភៅ

«ដូណាល់ត្រាំ» គឺជាឈ្មោះដ៏ពេញនិយមបំផុតនៅអាម៉េរិក ពិសេសគឺក្រុងញូយ៉ក ដោយសារកេរតំណែងនិងភាពជោគជ័យ​ក្នុង​ជំនួញវិស័យអចលនទ្រព្យរបស់ខ្លួន។ អ្វីដែលធ្វើឱ្យ​ពិភពលោក កាន់​តែស្គាល់បុរសសក់ទង់ដែងរូបនេះ គឺតាមរយៈ​ពាក្យមួយឃ្លាគឺ “គិតឱ្យ​បានធំ” ឬ THINK BIG ហើយចុងក្រោយគឺអ្វីដែលបាន​រៀបរាប់​យ៉ាងច្រើនក្នុងសៀវភៅនេះ គឺកិច្ចការទាំងឡាយដែលលោកបានធ្វើ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។

និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនសូវស្គាល់និងមិនសូវចាប់អារម្មណ៍ខ្លាំងចំពោះមហាសេដ្ឋីអាម៉េរិករូបនេះឡើយ រហូតដល់ពេលដែលលោកនាយកក្នុងក្រុមហ៊ុនរបស់ខ្ញុំមួយរូប ចាប់ផ្តើមនិយាយអំពីគាត់។ ប៉ុន្តែអ្វីដែលកាន់តែទាក់ចិត្តខ្ញុំបន្ថែម នៅពេលដែលដូណាល់ត្រាំ បានក្លាយជាបេក្ខភាពប្រធានាធិបតី ហើយបានជាប់ឆ្នោត​ជាប្រមុខសេតវិមានអាម៉េរិក កាលពីឆ្នាំ២០១៦។ ក្នុងរដ្ឋបាលរបស់ខ្លួន​ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកបានធ្វើកិច្ចការគួរឱ្យកត់សម្គាល់​ជាច្រើន ហើយនេះក៏ជាមូលហេតុមួយដែលជម្រុញទឹកចិត្ត​របស់ខ្ញុំឱ្យរៀបរៀងសៀវភៅនេះឡើងដែរ។

 

សូមបញ្ជាក់ជូនបងប្អូនប្រិយមិត្តអ្នកអានថា សៀវភៅមួយក្បាលនេះ មិនសូវបានលំអិតខ្លាំងជុំវិញដំណើរជីវិតរបស់លោកក្នុង   ​វិថីជំនួញ និងរឿងផ្ទាល់ខ្លួន (Personal Life) ច្រើននោះទេ ប៉ុន្តែហាក់បានរៀបរាប់ច្រើនគួរសមក្នុងពេលដែលលោកធ្វើជាប្រធានា​ធិបតី​អាម៉េរិក។ ជាធម្មតាសម្រាប់សៀវភៅទូទៅ ក៏ដូចជាសៀវភៅមួយក្បាលនេះ គឺ​ចាំបាច់ត្រូវធ្វើការថែមថយជានិច្ច ដើម្បីធ្វើឱ្យវាកាន់​តែ​​​ឆ្ងាញ់ពិសាសម្រាប់បងប្អូន។ ពាក្យថា “ឆ្ងាញ់” ក្នុងន័យនៅពេលនេះ គឺសំដៅដល់ «ប្រយោជន៍» ជាចំណេះដឹងសម្រាប់ខួរក្បាលរបស់ប្អូនអ្នកអាន។

អ្នកផ្គត់ផ្គង់
  • ហាតប៊ុក
ប្រភេទ
  • នយោបាយ & វិទ្យាសាស្ត្រសង្គម
ភាសា
  • ខ្មែរ
ព័ត៌មានលំអិតពីសៀវភៅ
  • 216
  • ក្រដាសសៀវភៅ
  • A5
  • មិនបានកំណត់
  • មិនបានកំណត់
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.