សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ផ្លូវ​ចេញ​រក​ស៊ី

អស់ស្តុក
សម្រាប់អ្នកចង់បង្កើតអាជីវកម្មថ្មី ឬ Startup
48 000 រៀល
ពិពណ៌នាពីសៀវភៅ

សៀវភៅនេះ គឺចាប់ផ្តើមដោយនិយាយអំពីការធ្វើឲ្យជីវិតរឹងមាំ មុនពេលចាប់ផ្តើមចេញរកស៊ី និងចាប់ពីមេរៀនទី២ ទៅគឺនិយាយអំពីការចាប់ផ្តើមធ្វើជំនួញ។

វាបង្ហាញពីវិធីសាមញ្ញៗជាច្រើនដែលមនុស្សឯទៀតមិនចាប់អារម្មណ៍​ ហើយអ្នកនិពន្ធនិយាយប្រៀបធៀបអំពីការធ្វើទីផ្សារទៅនឹងការដាក់នុយស្ទូចត្រី និងមួយចំណុចទៀតគឺត្រង់យុទ្ធសាស្ត្រទីផ្សារបណ្តាញ ដែលកំពុងវាយលុកលើបណ្តាញសង្គមនៅកម្ពុជា។ 

 

មតិអំពីស្នាដៃសៀវភៅ

"មុននឹង review ខ្ញុំសូមបញ្ជាក់ថា ខណៈដែលខ្ញុំកំពុងសរសេរអត្ថបទវាយតម្លៃសៀវភៅមួយក្បាលនេះ គឺពុំមែនក្នុងនាមជាអ្នកលក់សៀវភៅនេះឡើយ ប៉ុន្តែក្នុងនាមជាអ្នកអាន និងជាអ្នកគាំទ្រម្នាក់។

 
ជាអ្នកស្រលាញ់ការអាន អារម្មណ៍កំពុងអានសៀវភៅដែលល្អកម្ររកមាន គឺជាអារម្មណ៍មួយដ៏អស្ចារ្យ។ សៀវភៅដែលល្អ ប្រហែលពុំមែនជាសៀវភៅដែលត្រូវបានសរសេរឲ្យឃើញមានច្រើនទំព័រ ប៉ុន្តែមានខ្លឹមសារតិចទេ។ សៀវភៅដែលអ្នកអានត្រូវការគឺមានសំណេរខ្លី ប៉ុន្តែមានអត្ថន័យធំទូលាយ ស្មើនឹងការអានសៀវភៅធម្មតារាប់សិបក្បាល។ សៀវភៅដែលអ្នកគួរអាន គឺជាសៀវភៅដែលអ្នកអាចអានហើយ អ្នកអាចយកចំណេះដឹងទាំងនោះទៅប្រើការកើត ពុំមែនជាសៀវភៅដែលគ្រាន់តែប្រាប់អ្នកថាអ្វីជាអ្វីនោះទេ ព្រោះថាបើអ្នកគិតតែចំណាយពេលអាន អ្នកនឹងគ្មានពេលអនុវត្តអ្វីដែលអ្នកបានរៀនឡើយ។
 
ទស្សនៈរបស់ខ្ញុំលើសៀវភៅ #ផ្លូវចេញរកសុី គឺថាសៀវភៅនេះប្រហែលជាពុំមែនជាសៀវភៅចេញរកសុីល្អជាងគេលើលោកនោះទេ ប៉ុន្តែជាសៀវភៅចេញរកសុីល្អបំផុតដែលសរសេរដោយជនជាតិខ្មែរ ហើយល្អបំផុតសម្រាប់យុវវ័យដែលមានគោលដៅចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួន ម្ចាស់អាជីវកម្មខ្នាតតូច និងត្រូវតាមស្ថានភាពទីផ្សារបច្ចប្បន្ននៅប្រទេសកម្ពុជា។
 
មើលពីខាងក្រៅ ក្របរបស់វាត្រូវបានរចនាយ៉ាងសាមញ្ញ ប៉ុន្តែទាក់ទាញ។ ចំណែកនៅខាងក្នុងវិញមានទំព័រសរុបចំនួន ២៣២ ទំព័រ ហើយសាច់សំណេរមាន ២១៩ ទំព័រ ស្របពេលមាតិកាត្រូវបានរៀបយ៉ាងប្លែកភ្នែក។ មានចំណេះដឹងរកសុីជាច្រើនដែលអ្នកអាចស្រូបយកពីវា ចាប់តាំងរបៀបបង្កើតគំនិតអាជីវកម្ម ការត្រៀមផែនការ ការអនុវត្តន៍គម្រោង ការបំពេញភាពស្របច្បាប់ ការគ្រប់គ្រង រហូតដល់ការអភិវឌ្ឍន៍អាជីវកម្ម។ មានមេរៀនចំនួនពីរនៅចុងទំព័រ ដែលនិយាយអំពីក្រមសីលធម៌របស់អ្នកជំនួញ ដែលអ្នកនិពន្ធទំនងជាចង់ឲ្យធនធានមនុស្សជំនាន់ក្រោយដែលត្រូវបានជំរុញ
 
បន្ទាប់ពីអានសៀវភៅរបស់គាត់ ឲ្យធ្វើជាអ្នកជំនួញប្រកបដោយគុណធម៌ និងគួរឲ្យគោរព។ ចំណែកមេរៀនចុងក្រោយ អ្នកនិពន្ធបានបង្ហាញពីទិដ្ឋភាពយ៉ាងទូលំទូលាយអំពីស្ថានភាពអាជីវកម្មបង្កើតថ្មីនៅក្នុងតំបន់អាស៊ានទាំងមូល ដែលអាចឲ្យអ្នកអានមើលឃើញពីភាពប្រកួតប្រជែងគ្នារវាងប្រទេសទាំង ១០ ក្នុងតំបន់របស់យើង លើសពីអ្វីដែលអ្នកអានដឹងត្រឹមតែទីផ្សារក្នុងស្រុកកម្ពុជា។
 
អ្វីដែលខ្ញុំរំភើបជាងគេអំឡុងពេលអាន គឺគុណភាពសំណេរនៅខាងក្នុងសៀវភៅនេះ។ របៀបសរសេរគឺថ្មីសន្លាង ខ្ញុំពុំធ្លាប់បានអានសៀវភៅភាសាខ្មែរដែលសរសេរដោយភាពច្នៃប្រឌិត និងពោរពេញដោយថាមពលបែបនេះទេពីមុនមក។ កំហុសអក្ខរាវិរុទ្ធមានតិចតួច តែខ្ញុំជឿថា second edition កំហុសទាំងនោះនឹងត្រូវបានលុបបំបាត់។ អ្នកអានដែលទិញសៀវភៅនេះពីផេករបស់ខ្ញុំ ពួកគាត់ក៏បានវាយតម្លៃប្រហាក់ប្រហែលខ្ញុំដែរ៕"  - សៀវភៅជំនួញ

 

 

អ្នកផ្គត់ផ្គង់
  • Ran Education
ប្រភេទ
  • វិធីសាស្ត្រជំនួញ
ភាសា
  • ខ្មែរ
ការនិពន្ធ
  • រ៉ន ប៊ុនរ៉ាត់
ព័ត៌មានលំអិតពីសៀវភៅ
  • 219
  • 2019
  • ក្រដាសសៀវភៅ
  • A5
  • 13.50 x 20 Cm
  • មិនបានកំណត់
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.