សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ដំណើរ

អស់ស្តុក
ដំណើរស្វែងរកខ្លួនឯង ក្ដីស្រមៃ ការផ្តល់ឲ្យ
36 000 រៀល
ពិពណ៌នាពីសៀវភៅ

យើង​នឹង​ទៅដល់​​នៅពេល​ណា​ដែល​យើង​ឈប់​ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេង​។​ ​យើង​នឹង​ឃើញច្បាស់​​នៅពេល​ណា​យើង​លែង​ស្វែងរក​នៅ​ទីណា​ផ្សេង​។​ ​យើង​នឹង​ជួបប្រទះ​នៅពេល​ណា​យើង​ឈប់​រត់ចេញ​ពី​ខ្លួនឯង​។​ ​ធម៌​រក​ក្នុង​កាយ​បាយ​រក​ក្នុង​ឆ្នាំង​។​ ​អ្នក​ខ្លាំង​​គឺជា​បុគ្គល​ដែល​ស្វែងរក​ខ្លួនឯង​ឃើញ​ ​ស្គាល់​ខ្លួនឯង​ច្បាស់​ ​មិន​រស់​វង្វេង​។​ ​ស្គាល់​ខ្លួនឯង​ច្បាស់​ ​គឺ​ស្មើនឹង​ស្គាល់​អ្នកដទៃ​។​ ​ឈ្នះ​ខ្លួនឯង​ ​គឺ​ស្មើនឹង​ឈ្នះ​អ្នកដទៃ​។​

 

​គោលដៅ​ ​និង​ក្តី​ស្រមៃ​បង្រៀន​យើង​ឱ្យ​ចេះ​អត់ធ្មត់​រាល់​បញ្ហា​លំបាក​នានា​នៅក្នុង​ជីវិត​ ​ប៉ុន្តែ​បើ​គ្រាន់តែ​ស្រមៃ​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​ប្រសិនបើ​យើង​មិន​ហ៊ាន​ជំនះ​ ​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​ក្តី​ស្រមៃ​ដែល​យើង​បាន​ប៉ង​។​ ​ជីវិត​ដែល​រីករាយ​ ​និង​បរិបូរណ៌​ជា​ជីវិត​ដ៏​សាមញ្ញ​ ​ដែល​យើង​អាច​ដើរតាម​ក្តី​ស្រមៃ​ ​និង​បំពេញ​ក្តី​ស្រមៃ​ខ្លួនឯង​ ​ទោះបីជា​យើង​ដឹង​ថា​វា​មិនមែន​ជា​រឿង​ងាយស្រួល​ក៏ដោយ​។​

 

អ្វី​ដែល​យើង​អាច​ផ្ដល់​ចេញទៅ​បាន​វា​គឺជា​អ្វី​ដែល​យើង​មាន​។​ ​បើ​យើង​គ្មាន​សេចក្ដី​ស្រឡាញ់​ផង​ ​តើ​យើង​ផ្ដល់​សេចក្ដី​ស្រលាញ់​យ៉ាងម៉េច​កើត​?​ ​បើ​យើង​គ្មាន​សេចក្ដីមេត្តា​ក្នុងចិត្ត​ផង​ ​តើ​អាច​ផ្ដល់​ការ​អត់ឱន​យ៉ាងម៉េច​កើត​?​ ​បើ​យើង​គ្មាន​ចំណេះដឹង​ផង​ ​តើ​យើង​អាច​ចែករំលែក​ចំណេះដឹង​យ៉ាងម៉េច​បាន​?​ ​បើ​យើង​គ្មាន​គំរូ​ល្អ​ផង​ ​តើ​យើង​អាច​ផ្ដល់​គំរូ​ល្អ​ម្ដេច​នឹង​កើត​?​ ​សរុបទៅ​អ្វីក៏ដោយ​ដែល​យើង​ចង់​ផ្ដល់​ចេញទៅ​ ​មិនថា​ចំពោះ​មនុស្សម្នាក់​ ​ចំពោះ​សង្គម​គ្រួសារ​មួយ​ ​ឬ​ចំពោះ​សង្គមជាតិ​ទាំងមូល​ក្ដី​គឺ​យើង​ត្រូវតែ​ជា​អ្នក​ដែល​ចាប់ផ្ដើម​សន្សំ​វា​ ​ឬ​សាង​បង្កើត​វា​ដោយខ្លួនឯង​ជាមុន​សិន​។

អ្នកផ្គត់ផ្គង់
  • សៀវភៅជីវិត
ប្រភេទ
  • វិធីសាស្ត្រអភិវឌ្ឍខ្លួនឯង
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ថុន ថាវរី, សែត ហត្ថា, ឡាំ លីម
ព័ត៌មានលំអិតពីសៀវភៅ
  • 343
  • A5
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.