សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

គិត​បែប​ជ្វី​ហ្វ ធ្វើ​ការ​បែប​ជ​ប៉ុន ភាគ​១

អស់ស្តុក
21 000 រៀល
ពិពណ៌នាពីសៀវភៅ

«ជ្វីហ្វ»និង«ជប៉ុន»ជាជនជាតិពីរដែលសាងបាតុភូតសេដ្ឋកិច្ចរីកចម្រើនយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ជនជាតិជ្វីហ្វមានគំនិតថាឈ្លាសវៃ មើលបានឆ្ងាយនិងសម្រេចចិត្តបានដាច់ខាត។ ចំណែកជនជាតិជប៉ុនមានការព្យាយាម ល្អិតល្អន់និងមានចិត្តវិញ្ញាណជាអ្នកតស៊ូ។


តើនិងមានរឿងអ្វីកើតឡើង បើយើងគិតបែបជនជាតិជ្វីហ្វនិងធ្វើការបែបជនជាតិជប៉ុន?

 

«ហុងដា ខេន» មានឱកាសបានជួបជាមួយនិងមហាសេដ្ឋីជនជាតិជ្វីហ្វមួយរូបនៅអាមេរិច។ បុរសម្នាក់នោះបានបង្រៀនវិធិគិតដែលជនជាតិជ្វីហ្វបានបង្រៀនគ្នាបន្តពីមួយជំនាន់ទៅមួយជំនាន់ដល់គេ។ ដូច្នេះហើយទើបគេយកទៅច្នៃប្រើនៅជប៉ុនរហូតដល់អាចផ្លាស់ប្តូរជីវិត ហើយក្លាយជាម្ចាស់ធុរកិច្ចដែលមានបាននិងមានសេចក្ដីសុខ។

សៀវភៅមួយក្បាលនេះនឹងបង្ហាញពីវិធីទាំងនេះ ដោយសិក្សាតាមរយៈរឿងរ៉ាវដែលងាយអាន ងាយយល់ និងអាចយកទៅប្រើបានពិតប្រាកដ។ គ្រាន់តែយកទៅប្រើប៉ុណ្ណោះ អ្នកនឹងសាងភាពមានបាននិងសេចក្តីសុខឱ្យកើតឡើងនៅក្នុងជីវិតបានយ៉ាងពិតប្រាកដ។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.