សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ការ​លើក​ទឹក​ចិត្ត និង​អភិវឌ្ឍ​ន៍​ខ្លួន​ឯង

អស់ស្តុក
៥៩ វិធីសាស្ត្រ និងសកម្មភាព សម្រាប់ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង
25 000 រៀល
ពិពណ៌នាពីសៀវភៅ

ភាពខុសគ្នាដ៏ធំធេងមួយរវាង​បុគ្គល​ជោគជ័យ ​​​និង​បរាជ័យមិនមែន ដោយសារ​ទ្រព្យសម្បត្តិ ឱកាស បញ្ញា ចំណេះដឹង​នោះទេ ប៉ុន្តែពីព្រោះអ្នក ជោគជ័យ​ភាគច្រើនជាបុគ្គលដែលចេះ​លើកទឹកចិត្ត និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ ទោះគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។​ គេចេះលើកទឹកចិត្ត​ខ្លួន​ឯង រាល់ពេល​បាក់​ទឹកចិត្ត ដោយមិនចាំ​បាច់​​អ្នកដទៃ។ គេអាចក្រោកឈរ​រាល់ពេលដួល ដោយ​មិនចាំ​បាច់អ្នក​ដទៃ​លើក​គ្រាហ៍គេឡើង។​ គេអាចគ្រប់​គ្រង និងឆ្លៀតទាញយកប្រយោជន៍​រាល់ពេល​ជួប​បញ្ហា ដោយ​មិន​ចាំ​បាច់​គេចវេស។​ គេអភិវឌ្ឍន៍​ខ្លួនបាន​យ៉ាង​ប្រសើរ ដោយមិនចាំ​បាច់ទាល់​តែ​គេ​បង្រៀន។​

 

គ្រប់​យ៉ាងគេអាចធ្វើបាន ពីព្រោះ​គេ​មាន​ឆន្ទៈ​ពិតប្រាកដ មាន​កំលាំងចិត្ត ការប្តេជ្ញា​ចិត្ត​ខ្ពស់ និងដឹង​យ៉ាង​ច្បាស់​ពីរបៀបធ្វើ។​

អំពីអ្នកនិពន្ធ

លោក ឈុំ សីហា ជាអ្នកនិពន្ធនិងរៀបរៀងសៀវភៅជាច្រើនក្បាល ដែលមានសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិដូចជា មេដឹកនាំពិភពលោក២១រូប ស្ត្រីដែកថែម មហាសេដ្ឋីព័ត៍មានវិទ្យា និងសៀវភៅពាក់ព័ន្ធគំនិតទស្សនៈ ការងារ និងការជំរុញទឹកចិត្តជាច្រើន។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស ក្នុងឆ្នាំ 2011 និងបានបំពេញកិច្ចការផ្នែកនេះរយៈពេល 10 ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ជាសាស្ត្រចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម ចាប់ពីឆ្នាំ 2009 និងវបានសរសេរសៀវភៅជាច្រើនក្បាលទៀតផង។ 

បច្ចុប្បន្ន លោកក៏ជាសហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក និងជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ នៅក្រុមហ៊ុនឯកជនមួយនៅ រាជធានីភ្នំពេញ។

អ្នកផ្គត់ផ្គង់
  • ហាតប៊ុក
ប្រភេទ
  • វិធីសាស្ត្រអភិវឌ្ឍខ្លួនឯង
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ឈុំ សីហា
ព័ត៌មានលំអិតពីសៀវភៅ
  • 250
  • 2018, 2022
  • 2, 5
  • 978-9996371059
  • ក្រដាសសៀវភៅ
  • A5
  • មិនបានកំណត់
  • មិនបានកំណត់
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.